ជ្រើសរើសភាសា: Khmer Khmer English English

ដំណឹង និងព្រឹត្តិការណ៏



លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយសមាជិកគណៈកម្មការប្រតិបត្តិសមាគមសង្គហៈមិត្ត

នាព្រឹកថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។

——————————————

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយសមាជិកគណៈកម្មការប្រតិបត្តិសមាគមសង្គហៈមិត្ត ក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ និងជាប្រធានគណៈកម្មការប្រតិបត្តិសមាគមសង្គហៈមិត្ត បុគ្គលិកមន្រ្ដីរាជការ អមដោយ ឯកឧត្តម លោកជំទាវ លោក-លោកស្រីអនុប្រធាន សមាជិក-សមាជិកាសមាគមសង្គហៈមិត្ត បុគ្គលិកមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។​ 

អង្គប្រជុំមានរបៀបវារៈដូចខាងក្រោម៖

១.​  ប្រកាសសមាជិកភាពនៃគណៈកម្មការប្រតិបត្តិ

២. ពិនិត្យសេចក្ដីព្រាងសៀវភៅយុទ្ធសាស្រ្តនិងចក្ខុវិស័យ

៣. វឌ្ឍនភាពនៃការរៀបចំប្រព័ន្ធគ្រប់គ្រង ស.ស.ម.ស.ហ.វ តាមបច្ចេកវិទ្យាឌីជីថល 

៤. ផ្សេងៗ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ ២០២៦
អានបន្ថែម
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ​បានចូលរួមកិច្ចប្រជុំគណៈអភិបាលខេត្តដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្តព្រះសីហនុ

នាព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាសាលាខេត្តព្រះសីហនុ(ដឹករិច ម្លប់ជ្រៃ)។

---------------------------

លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ​បានចូលរួមកិច្ចប្រជុំគណៈអភិបាលខេត្តដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ​បានចូលរួមកិច្ចប្រជុំពិនិត្យនីត្យានុកូលភាពគម្រោងថវិកាឆ្នាំ២០២៧ របស់រដ្ឋបាលខេត្តព្រះសីហនុ

នាព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

---------------------------

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ​បានចូលរួមកិច្ចប្រជុំពិនិត្យនីត្យានុកូលភាពគម្រោងថវិកាឆ្នាំ២០២៧ របស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ​បានចូលរួមកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “ការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី"

នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ។

---------------------------

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ​បានចូលរួមកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “ការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី" ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំនាំចូលដោយពន្ធគយ អាករពិសេស និងអាករ លើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវសម្ភារៈបរិក្ខារផលិតកម្ម និងវត្ថុធាតុដើម ចំនួន ២គម្រោង

នាព្រឹកថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស​ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៧ នៅសាលប្រជុំរដ្ឋបាលខេត្តព្រះសីហនុ(ដឹករីកម្លប់ជ្រៃ)។

--------------------------------------------

លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំនាំចូលដោយពន្ធគយ អាករពិសេស និងអាករ លើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវសម្ភារៈបរិក្ខារផលិតកម្ម និងវត្ថុធាតុដើម ចំនួន ២គម្រោង រួមមាន៖

១. រោងចក្រផលិត និងផ្តុំដំឡើងបរិក្ខារដឹកជញ្ជូនរុញដោយដៃ និងបរិក្ខារសម្រាប់ បោះជំរុំ មានទីតាំងស្ថិតនៅក្នុងអគារលេខ K-1 ផ្លូវជាតិលេខ៤ ភូមិអូរចំណារ ក្រុង កំពង់សោម ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន HONGRUNFA (CAMBODIA) MACHINERY CO.,LTD.

២.រោងចក្រផលិត កែច្នៃ និងដំឡើងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ មានទីតាំងស្ថិតនៅក្បាល ដីលេខ A និងB ផ្លូវលេខ៤១ ក្រុមទី២៣ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ របស់ក្រុមហ៊ុន SENCE INDUSTRIES (CAMBODIA) CO.,LTD.។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
សេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី គោលការណ៍លើកលែងនិងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ
សេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ស្តីពី គោលការណ៍លើកលែងនិងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការរៀបចំរបាយការណ៍វិភាគ SWOT និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍសមត្ថភាពជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ថ្ងៃអង្គារ​ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារCOURTYARD ខេត្តសៀមរាប

------------------------------------

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការរៀបចំរបាយការណ៍វិភាគ SWOT និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍសមត្ថភាពជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីតំណាងអគ្គលេខាធិការដ្ឋាន នៃ កសហវ., អគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងលោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរសហវ. រាជធានី ខេត្ត ទាំង២៥។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី “ការរៀបចំផែនការសកម្មភាពរបស់ក្រុមការងារសកម្មភាពជនពិការ ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្សារភ្ជាប់ជាមួយផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ឆ្នាំ២០២៤-២០២៨ របស់រាជរដ្ឋាភិបាល”

ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប

------------------------------------

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី “ការរៀបចំផែនការសកម្មភាពរបស់ក្រុមការងារសកម្មភាពជនពិការ ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្សារភ្ជាប់ជាមួយផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ឆ្នាំ២០២៤-២០២៨ របស់រាជរដ្ឋាភិបាល” ក្រោមអធិបតីភាពរបស់ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនពិការប្រចាំ កសហវ. និងឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់អង្គភាពនៅថ្នាក់មូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ តំណាងអង្គភាពក្រោមឱវាទ និង ក្រោមអាណាព្យាបាល កសហវ. ។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៣ ខែសីហា ឆ្នាំ ២០២៦
អានបន្ថែម
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងអនុម័តលើស្នើសុំបង្កើតរោងចក្រចំនួន ២គម្រោង

រសៀលថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦០ ត្រូនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំធំសាលាខេត្តព្រះសីហនុ(ដឹករិច ម្លប់ជ្រៃ)

------------------------------------

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងអនុម័តលើស្នើសុំបង្កើតរោងចក្រចំនួន ២គម្រោង រួមមាន៖ (១) រោងចក្រផលិតក្ដារបន្ទះ មានទីតាំងស្ថិតនៅក្បាលដីលេខ ១៧០០ និង១៧០១ ផ្លូវបេតុង ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន ហ្វេសេង ហ្វរេស្ធារី (ខេមបូឌា) អ៊ិនដាសទ្រីស៊ល ឯ.ក និង(២.) រោងចក្រផលិតចំណីសត្វចិញ្ចឹម ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ ១៤០២០៤០៤-១៤៨២ ១៤៨៣ ១៤៨៤ និង១៤៨៩ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន ហ៊ុយន័រ ផេត សឹបផ្លាយ (ខេមបូឌា) ឯ.ក។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបើកវេទិកាធុរ​កិច្ចទេសចរណ៍​ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ -កម្ពុជា»
ព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦០ ត្រូនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ ឆ្នេរសុខាខេត្តព្រះសីហនុ។
------------------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបើកវេទិកាធុរ​កិច្ចទេសចរណ៍​ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ -កម្ពុជា» ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ​បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០២៦ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ​ សុខា​ ភ្នំពេញ។
---------------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ​បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០២៦ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពឯកឧត្ដម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ។​ 
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
លោក អ៊ុង វ៉េត អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្ត ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលរៀបចំផែនការសកម្មភាពអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ខេត្តព្រះសីហនុ
ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរផែនការខេត្តព្រះសីហនុ​
---------------------------------
លោក អ៊ុង វ៉េត អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្ត ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលរៀបចំផែនការសកម្មភាពអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ខេត្តព្រះសីហនុ ក្រោមការដឹកនាំឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធ ZOOM ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ព្រឹកថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦​

---------------------------------

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធ ZOOM ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរៀបវារៈដូចខាងក្រោម៖

១- សេចក្តីព្រាងរបាយការណ៍ស្តីពីការតាមដាន និងត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

២- របាយការណ៍វឌ្ឍនភាពនៃវិស័យធនធានទឹក និងវិធានការត្រៀមលក្ខណៈឆ្លើយតបបាតុភូតអែលនីញ៉ូ។

៣- របាយការណ៍វឌ្ឍនភាពនៃការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ​បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យលេីស្ថានភាព និងតម្រូវការធនធានមនុស្សរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីខេត្ត
នារសៀលថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦​ នៅសាលប្រជុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ
---------------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ​បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យលេីស្ថានភាព និងតម្រូវការធនធានមនុស្សរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីខេត្ត​ ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ.។​ 
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ​បានអញ្ជើញចូលរួមកិច្ចប្រជុំការរៀបចំគម្រោងថវិកា សម្រាប់គ្រប់គ្រងឆ្នាំ ២០២៧​ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅនៅសាលប្រជុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ
---------------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ​បានអញ្ជើញចូលរួមកិច្ចប្រជុំការរៀបចំគម្រោងថវិកា សម្រាប់គ្រប់គ្រងឆ្នាំ ២០២៧​ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ​​ ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ.។​ 
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត

នាព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦

----------------------------------

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ដើម្បីពិនិត្យលើវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាព និងលទ្ធផលគន្លឹះ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមការដឹកនាំដោយឯកឧត្ដម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងអគ្គលេខាធិការដ្ឋាន នៃ កសហវ., អគ្គនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, និងលោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរសហវ. រាជធានី ខេត្ត ទាំង២៥។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យ និងសម្រេចអនុម័តលើសំណើសុំបង្កើតរោងចក្រចំនួន ០២គម្រោង

នាព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ

——————————-

លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យ និងសម្រេចអនុម័តលើសំណើសុំបង្កើតរោងចក្រចំនួន ០២គម្រោង ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត ដោយគម្រោងចំនួន  ០២ នោះរួមមាន៖

១-រោងចក្រផលិតសម្ភារឧបករណ៍ប្រើប្រាស់គ្រឿងសំណង់ (ប៉ែល ចបជីក ចបកាប់ ផ្លែរនាស់ ដង្កៀប ធ្វើអំពីដែក) របស់ក្រុមហ៊ុន ​BEST CHOICE TOOLS CO., LTD. មានទីតាំងស្ថិតនៅអគារលេខ២ និងអគារលេខ៣ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

២-រោងចក្រផលិតសម្ភារប្រើប្រាស់ធ្វើពីផ្លាស្ទិក (ដងប៉ែល ដងចបកាប់ និងដងរនាស់) របស់ក្រុមហ៊ុន SOARING COMFORT TOOLS CO.,LTD. មានទីតាំងស្ថិតនៅអគារលេខ១ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
លោក ជឿន វិបុល អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលនិងវិក្រឹតការស្ដីពី​ «វិធាននិងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈ» ជូនអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ និងសមាជិកក្រុមលទ្ធកម្ម នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត

នាព្រឹកថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង, 

———————————————

លោក ជឿន វិបុល អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលនិងវិក្រឹតការស្ដីពី​ «វិធាននិងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈ» ជូនអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ និងសមាជិកក្រុមលទ្ធកម្ម នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ក្រោមអធិបតីភាពឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១១ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
អបអរសាទរ ទិវាពលកម្មអន្តរជាតិ លើកទី ១៤០
 អបអរសាទរ ទិវាពលកម្មអន្តរជាតិ លើកទី ១៤០
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ ២០២៦
អានបន្ថែម
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤
នាព្រឹកថ្ងៃ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦
------------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ក្រោមការដឹកនាំដោយ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។ 
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
លោក ជ័យ​​ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ រួមជាមួយមន្ត្រីបង្គោលបានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តព្រះសីហនុ

នាព្រឹកថ្ងៃ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦

------------------------------

លោក ជ័យ​​ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ រួមជាមួយមន្ត្រីបង្គោលបានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។ 

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាមួយក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ហ្គោលដិន ផត អេសអ៊ីហ្សិត (តំបន់សេដ្ឋកិច្ចពិសេស ISI SEZ) ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រសៀលថ្ងៃអាទិត្យ ៦រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦\

---------------------------

លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាមួយក្រុមការងារ ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ហ្គោលដិន ផត អេសអ៊ីហ្សិត (តំបន់សេដ្ឋកិច្ចពិសេស ISI SEZ) ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


បន្ទាប់មក ក្រុមការងារបានបន្តទស្សនកិច្ចរោងចក្រចំនួន២ ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ហ្គោលដិន ផត អេសអ៊ីហ្សិតក្នុងនោះ៖

១.រោងចក្រ ORLON ZINC INDUSTRY (CAMBODIA) CO., LTD. ដែលជារោងចក្រផលិតសារធាតុគីមី (ស័ង្កសីអុកស៊ីត)

និង២.រោងចក្រ ROADBOSS TIRE (CAMBODIA) CO., LTD. ដែលជារោងចក្រផលិតសំបកកង់រថយន្ត។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការងារស្ថាបនា និងជួសជុលផ្លូវចំនួន ៥ខ្សែ

នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦

-----------------------------

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការងារស្ថាបនា និងជួសជុលផ្លូវចំនួន ៥ខ្សែ ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមមាន៖

-ខ្សែទី១ ស្ថាបនាផ្លូវបេតុងតភ្ជាប់ពីផ្លូវលេខ៨០៦ មកផ្លូវលេខ២១០ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

-ខ្សែទី២ ជួសជុលផ្លូវបេតុងប្រវែងសរុប ៤៧៤ម៉ែត្រ ទទឹង ៦ម៉ែត្រ ដោយចាក់ក្រាលបេតុងអារម៉េកម្រាស់ ០,១៥ម៉ែត្រ ដាក់លូរំដោះទឹកមុខកាត់ ០,៦ម៉ែត្រ ប្រវែងសរុប ៨៨០ម៉ែត្រ អណ្តូងលូចំនួន ៣៤កន្លែង នៅសងខាងផ្លូវ និងសាងសង់លូប្រអប់មុខ៣ ទំហំ ៩ម៉ែត្រ × ១០ម៉ែត្រ ព្រមទាំងស្លាបការពារមុខទឹកប្រវែង ១៥ម៉ែត្រ ចំនួន ១កន្លែង ស្ថិតលើផ្លូវលេខ ៨១៤-៥ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

-ខ្សែទី៣ ជួសជុលផ្លូវបេតុងលេខ៨១៦ ប្រវែង ៤៥០ម៉ែត្រ ទទឹង ៧,២៥ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ ដោយចាក់ក្រាលបេតុង និងសាងសង់ខឿនសងខាងផ្លូវប្រវែងសរុប ៩០០ម៉ែត្រ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

-ខ្សែទី៤ ស្ថាបនាផ្លូវបេតុងលេខ៨៣៣ ប្រវែង ១,៤០០ម៉ែត្រ ទទឹង ១២,២៥ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ ព្រមទាំងសាងសង់លូសងខាងផ្លូវ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

-ខ្សែទី៥ ជួសជុលផ្លូវចំនួន ២កំណាត់ ប្រវែងសរុប ១,២០៧ម៉ែត្រ (កំណាត់ទី១ ប្រវែង ៤៨២ម៉ែត្រ ទទឹង ៨,២៥ម៉ែត្រ និងកំណាត់ទី២ ប្រវែង ៧២៥ម៉ែត្រ ទទឹង ៦ម៉ែត្រ) កម្រាស់ ០,១៥ម៉ែត្រ ដោយចាក់ក្រាលបេតុង និងដាក់លូមូលមុខកាត់ ០,៦ម៉ែត្រ នៅសងខាងផ្លូវប្រវែងសរុប ១,៩៣២ម៉ែត្រ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
គណៈអធិបតីភាពក្នុងសិក្ខាសាលាស្តីពីការតម្រង់ទិសលើការងារស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន ជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត

ថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ ឆ្នេរសុខា ខេត្តព្រះសីហនុ

———————————————-

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាគណៈអធិបតីភាពក្នុងសិក្ខាសាលាស្តីពីការតម្រង់ទិសលើការងារស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន ជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត​ ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ.។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០២ ខែកក្កដា ឆ្នាំ ២០២៦
អានបន្ថែម
វគ្គបណ្តុះបណ្តាលនិងវិក្រឹតការស្ដីពី « គណនេយ្យសាធារណៈ » ជូនរជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក នៃខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តតាកែវ

នាព្រឹកថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប

------------------------------------

លោក ជឿន វិបុល អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលនិងវិក្រឹតការស្ដីពី « គណនេយ្យសាធារណៈ » ជូនរជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក នៃខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិតសភាចារ្យហ៊ាន សាហ៊ី ប រដ្ឋលេខា ធិការ  និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី ឯកឧត្តម អ៊ឹម បញ្ញារិទ្ធិអភិបាលរង នៃគណៈអភិបាលខេត្តកែប។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៥ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយប្រកាសលេខ ០៤៧ អ.ស.ហ.ប្រក និងប្រកាសលេខ ០០៣ អ.ស.ហ.ប្រក ស្តីពីវិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន

ព្រឹកថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ 

-------------------------

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ រួមជាមួយលោកអនុប្រធានមន្ទីរ និងមន្ត្រីជំនាញ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាសលេខ ០៤៧ អ.ស.ហ.ប្រក និងប្រកាសលេខ ០០៣ អ.ស.ហ.ប្រក ស្តីពីវិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ក្រោមអធិបតីភាពឯកឧត្តម ជូ វណ្ណៈ អគ្គនាយក នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងលោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៥ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងកម្មវិធីទូវសព្ទដៃ NoDrug

ព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦

--------------------------

លោក អ៊ុង វ៉េត អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុបានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងកម្មវិធីទូវសព្ទដៃ NoDrug តាមប្រព័ន្ធពីចម្ងាយ Zoom ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនិងជាប្រធានគណៈកម្មការគ្រប់គ្រងកម្មវិធីទូរសព្ទដៃ-NoDrug ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យ និងអនុម័តលើសំណើរ ចំនួន ២ គម្រោង
នាព្រសៀលថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៦៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦
——————————
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យ និងអនុម័តលើសំណើរ ចំនួន ២ រួមមាន (១). សំណើរសុំនាំចូលដោយពន្ធគយ អាករពិសេស អាករតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ នូវគ្រឿងម៉ាស៊ីន សម្ភារបរិក្ខា វត្ថុធាតុដើម និងសារធាតុគីមីរបស់ក្រុមហ៊ុន EVER MARK VALVES AND CONTROLS MANUFACTURING CO., LTD. មានទីតាំងស្ថិតនៅភូមិអូរចំណារ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ និង(២).សំណើសុំបង្កើតរោងចក្រកែច្នៃលោហធាតុ មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ​និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៨ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
សិក្ខាសាលាពង្រឹងសមត្ថភាពជូនថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត លើការពិនិត្យ និងផ្តល់យោបល់លើការផ្តល់ការលើកទឹកចិត្តក្រោមយន្តការអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត(អ.គ.វ.រ.ខ)

នាព្រឹកថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៦៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦

———————————-

លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមសិក្ខាសាលាពង្រឹងសមត្ថភាពជូនថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត លើការពិនិត្យ និងផ្តល់យោបល់លើការផ្តល់ការលើកទឹកចិត្តក្រោមយន្តការអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត(អ.គ.វ.រ.ខ) ក្រោមអធិបតីភាពឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៨ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំបូកសរុប និងដាក់ទិសដៅការងារបន្ត
នាព្រឹកថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៦៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦
——————————
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុប និងដាក់ទិសដៅការងារបន្ត ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តមបណ្ឌិត​ យ៉េត វីណែល អនុប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប។
កិច្ចប្រជុំមានគោលបំណង៖
១-អង្គប្រជុំឯកភាព និងប្តេជ្ញាបន្តពិនិត្យស្រាវជ្រាវ បង្ក្រាប សម្អាត Online Scams ឱ្យអស់ពីខេត្តព្រះសីហនុ។
២-អ្នកពាក់ព័ន្ធនឹង Online Scams ត្រូវអនុវត្តវិធានការច្បាប់៖
-ចំពោះទ្រព្យសម្បត្តិត្រូវបង្កក ឬរឹបអូស
-ចំពោះមនុស្សត្រូវអនុវត្តវិធានការច្បាប់
៣-សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមសម្អាត Online Scams ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយរាយការណ៍តាមរយៈលេខទូរស័ព្ទ 092 557 117។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៨ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ​ ឆ្នាំមមី​ អដ្ឋស័ក​ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦

--------------------

លោក​ ជ័យ​ វិមានរិទ្ធ ប្រធាន​មន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តព្រះសីហនុ​ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤​ ក្រោមការដឹកនាំដោយឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ  ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

កិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៤ មានរបៀបវារៈចំនួន៩ យកមកពិនិត្យ និងពិភាក្សារួមមាន៖

១.ប្រសាសន៍បើកកិច្ចប្រជុំ

២.ពិនិត្យកូរ៉ុម

៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

៤.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

៥.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦)

៦.ស្តាប់របាយការណ៍របស់៖

-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត

- គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត

-គណៈកម្មាធិការលទ្ធកម្មខេត្ត

-គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត

-ការិយាល័យប្រជាពលរដ្ឋខេត្ត

៧.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការសាលាខេត្តព្រះសីហនុ ប្រចាំខែឧសភា ឆ្នាំ២០២៦

៨.បញ្ហាផ្សេងៗ

៩.ប្រសាសន៍បូកសរុប៕ 

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៤ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំសាងសង់កំពង់ផែទេសចរណ៍ និងទីកន្លែងបដិសណ្ឋារកិច្ចរបស់ក្រុមហ៊ុន លីស៊ីន ឌីវេឡុបម៉ិន ឯ.ក

នាព្រឹកថ្ងៃពុធ ៣រោច ខែជេស្ឋ​ ឆ្នាំមមី​ អដ្ឋស័ក​ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦

--------------------

លោក​ ហេង​ សុជាតិ អនុប្រធានមន្ទីរ​​ តំណាងលោកប្រធាន​មន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តព្រះសីហនុ​ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំសាងសង់កំពង់ផែទេសចរណ៍ និងទីកន្លែងបដិសណ្ឋារកិច្ចរបស់ក្រុមហ៊ុន លីស៊ីន ឌីវេឡុបម៉ិន ឯ.ក ស្ថិតនៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំតម្រង់ទិសសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ

នាថ្ងៃពុធ ៣រោច ខែជេស្ឋ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ

--------------------

លោក​ ជ័យ​ វិមានរិទ្ធ​ ប្រធាន​មន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តព្រះសីហនុ​ បានអញ្ជើញចូលរួមកិច្ចប្រជុំតម្រង់ទិសសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ នៃកសហវ និងឯកឧត្តមរដ្ឋលេខាធិការ កសហវ ដែលជាប្រធានកម្មវិធីនៃអង្គភាពថវិកា កសហវ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំស្ថាប័ន និងអង្គភាពក្រោមឱវាទ កសហវ។

កិច្ចប្រជុំនាថ្ងៃនេះ រៀបចំឡើងដើម្បីជាវេទិកាទូលាយដែលប្រធានកម្មវិធីទាំង៥ ថ្នាក់ដឹកនាំជួយគាំទ្រនិងសម្របសម្រួលកម្មវិធី ព្រមទាំងអង្គភាពថវិកាចំណុះកម្មវិធីនីមួយៗ អាចជួបពិភាក្សា និងកំណត់អំពីគោលបំណងកម្មវិធី សូចនាករនិងគោលដៅកម្រិតកម្មវិធី និងទិសដៅអាទិភាពនានា ដោយផ្អែកលើការអនុវត្តឆ្នាំកន្លងមក និង មានការបង្ហាញពិតានចំណាយគោលតាមអង្គភាព និងការណែនាំបច្ចេកទេសគ្រោងថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនអង្គភាពថវិកានៃ កសហវ.។ 

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ដើម្បីទាមទារតំបន់សមុទ្រត្រួតស៊ីគ្នាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)
ញត្តិគាំទ្រ
ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ដើម្បីទាមទារតំបន់សមុទ្រត្រួតស៊ីគ្នាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០៦ សរ ស្តីពីការៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៨ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧

នាព្រឹកថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦

--------------------

មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០៦ សរ ស្តីពីការៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៨ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ក្រោមការដឹកនាំដោយលោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រួមជាមួយលោក ម៉ៅ សុធី ប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធជុំវិញខេត្ត។ 

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ត

ព្រឹកថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ

------------------------------------------

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យ និងសម្រេចលើសំណើសុំនាំចូលពន្ធគយ អាករពិសេស អាករតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវគ្រឿងម៉ាស៊ីន សម្ភារបរិក្ខាផលិតកម្ម និងវត្ថុធាតុដើម របស់ក្រុមហ៊ុន FORCOME (CAMBODIA) CO.,LTD. ដែលមានទីតាំងស្ថិតនៅភូមិអូរចំណារ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ និងលើការស្នើសុំចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ក្រុមហ៊ុន SHV Manufacturing (Cambodia) Co.,Ltd. ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
សិរីសួស្តី ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

សិរីសួស្តី ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០

សូមទេវតាឆ្នាំថ្មី ប្រសិទ្ធិពរជ័យ និងតាមថែរក្សាប្រជាជនខ្មែរទាំងអស់ទទួលបាននូវសិរីមង្គល វិបុលសុខមហាប្រសើរ ចម្រើនរុងរៀងជានិរន្តរ៍ និងសូមឱ្យការធ្វើដំណើរទៅទីជិត ទីឆ្ងាយ ប្រកបទៅដោយសុវត្ថិភាព និងសប្បាយរីករាយក្នុងក្រុមគ្រួសារ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ សូមគោរពជូនពរលោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ព្រមទាំងលោកស្រី និងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ សូមគោរពជូនពរលោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ព្រមទាំងលោកស្រី និងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៣ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ សូមគោរពជូនពរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងលោកជំទាវនិងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ សូមគោរពជូនពរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងលោកជំទាវនិងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៣ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ សូមគោរពជូនពរ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ព្រមទាំងលោកជំទាវនិងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ សូមគោរពជូនពរ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ព្រមទាំងលោកជំទាវនិងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៣ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ សូមគោរពជូនពរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ សូមគោរពជូនពរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៣ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦

ថ្ងៃសុក្រ ៨រោច ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦

—————————————————————

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីជួបសំណេះសំណាល និងសួរសុខទុក្ខវីរកងទ័ពជួរមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ថ្ងៃព្រហស្បតិ៍ ៧រោច ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦

—————————————————————

លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីជួបសំណេះសំណាល និងសួរសុខទុក្ខវីរកងទ័ពជួរមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងបាននាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងអំណោយដែលបានមកពីការចូលរួមបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ប្រគល់ជូនដល់កងពលតូចអន្តរាគមន៍លេខ៤ សម្ព័ន្ធមេត្រីភាព ខេត្តឧត្តរមានជ័យ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិនិត្យ ផ្គូផ្គង និងវាយតម្លៃលេីការរៀបចំបញ្ជីសារពេីភណ្ឌទ្រព្យសម្បត្តិរដ្ឋ
នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវ នឹង ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ
-----------------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ អមដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ ផ្គូផ្គង និងវាយតម្លៃលេីការរៀបចំបញ្ជីសារពេីភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកេីនឡេីង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ/អង្គភាពថ្នាក់មូលដ្ឋាន ក្នុងខេត្តព្រះសីហនុ ក្រោមការដឹកនាំដោយឯកឧត្តម សុខ ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពេីពន្ធ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
ពិធី​ “ប្រកាសដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី៤ ឆ្នាំ២០២៦-២០៣០ ជាផ្លូវការ”
ថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦
--------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធី​ “ប្រកាសដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី៤ ឆ្នាំ២០២៦-២០៣០ ជាផ្លូវការ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
ពីធីបើកសិក្ខាសាលាស្ដីពី ការលើកកម្ពស់ការបណ្ដុះបណ្ដាលជំនាញ នៅតាមរោងចក្រ សហគ្រាស ក្នុងខេត្តព្រះសីហនុ នៅវិទ្យាស្ថានពហុបច្ចេកវិទ្យាមិត្តភាពកម្ពុជា-ចិន ស្ថិតក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រុងកំពង់សោម ខេត្តព្រះសីហនុ
នារសៀលថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦
-----------------------------
លោក ជឿន វិបុល អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមបើកសិក្ខាសាលាស្ដីពី ការលើកកម្ពស់ការបណ្ដុះបណ្ដាលជំនាញ នៅតាមរោងចក្រ សហគ្រាស ក្នុងខេត្តព្រះសីហនុ នៅវិទ្យាស្ថានពហុបច្ចេកវិទ្យាមិត្តភាពកម្ពុជា-ចិន ស្ថិតក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រុងកំពង់សោម ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ជួប ឋិតឋេរឬទ្ធិ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម អ៉ឹម សុខធី ប្រធានលេខាធិការដ្ឋាន ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិនិត្យ និងអនុម័តប្លង់ប្រើប្រាស់ដីនៅសង្កាត់លេខ៣ សង្កាត់លេខ៤ នៃក្រុងព្រះសីហនុ និងសង្កាត់អូរជ្រៅ នៃក្រុងកំពង់សោម ខេត្តព្រះសីហនុ
ព្រឹកថ្ងៃចន្ទ ៥កើត ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦
——————————————
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងអនុម័តប្លង់ប្រើប្រាស់ដីនៅសង្កាត់លេខ៣ សង្កាត់លេខ៤ នៃក្រុងព្រះសីហនុ និងសង្កាត់អូរជ្រៅ នៃក្រុងកំពង់សោម ខេត្តព្រះសីហនុ ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៣ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់លើការដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ មានឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ
រសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦
---------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានជួបប្រជុំជាមួយលោក ស៊ូ ស៊ីផាណ្ណូ ប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងគោលបំណងពិនិត្យផ្ទៀងផ្ទាត់លើការដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កម្មវិធីដំណើរទេសចរណ៍ស្វែងរកឱកាសវិនិយោគកម្ពុជា-ចិន នៅខេត្តព្រះសីហនុ (The Cambodia-China Investment Exploration Tour)
រសៀលថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៦
---------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកម្មវិធីដំណើរទេសចរណ៍ស្វែងរកឱកាសវិនិយោគកម្ពុជា-ចិន នៅខេត្តព្រះសីហនុ (The Cambodia-China Investment Exploration Tour) នៅសណ្ឋាគារ អាជូណា សូលីទ័រ (កំពង់ដេវ៉ា) ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ហង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិនិត្យ និងអនុម័តលើសំណើឯកសារដេញថ្លៃគម្រោងចំណតឆ្លាតវៃក្រុងព្រះសីហនុ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន
ព្រឹកថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ
---------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងអនុម័តលើសំណើឯកសារដេញថ្លៃគម្រោងចំណតឆ្លាតវៃក្រុងព្រះសីហនុ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្រោមការដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម»
នាព្រឹកថ្ងៃអង្គារ ១៤ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅអគារអគ្គនាយកដ្ឋានពន្ធដារ (GDT Tower)
————————————————————
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) រួមទាំងមន្ទីរ សហវ. រាជធានី-ខេត្ត, រដ្ឋបាលរាជធានី-ខេត្ត និងបណ្តាតំណាងដៃគូអភិវឌ្ឍ សរុបប្រមាណ ៥០០រូប។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
ចំនួនសុរប: 420